កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ហៅកាត់គណៈកម្មការទី៨ព្រឹទ្ធសភា បានអនុញ្ញាត ឲ្យលោក AL exander Read មន្ត្រីផ្នែកស្រាវជ្រាវជាន់ខ្ពស់វិទ្យាស្ថានសភាកម្ពុជា ចូលជួបពិភាក្សាការងារ ក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មការទី៨ ព្រឹទ្ធសភា ជាមួយនឹងវិទ្យាស្ថានសភាកម្ពុជា៕
|