លោកជំទាវ មាន សំអាន ជូបសវនាការ ជាមួយនឹងឯកឧត្តម អ៊ិត សំហេង
ថ្ងៃទី 9 ខែធ្នូ ឆ្នាំ2025
 |
 |
|
កាលពីថ្ងៃទី០៤ ខែឆ្នូ ឆ្នាំ២០១២ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី ហៅកាត់គណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បាន អញ្ជើញជួបពិភាក្សាការងារ ជាមួយនឹងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នៅ ទីស្តីការក្រសួង។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ ស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើចំពោះវត្តមានរបស់គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដែលបានអញ្ជើញចុះឈ្វេងយល់អំពីការងារ ដែល ក្រសួងបានអនុវត្តនាពេល កន្លងមក។
ឯកឧត្តមក៏បានរាយការណ៍អំពីលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០១២ និងទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤ ដែលរួម មាន៖ ទី១ ពង្រឹងពង្រីកសេវាសុខុមាលភាព សង្គមសម្រាប់ ជនក្រីក្រងាយរងគ្រោះ ទី២ ពង្រឹងពង្រីកសេវាសុខុមាលភាពកុមារ និងយុវនីតិសម្បទា ទី៣ ពង្រឹង ពង្រីកសេវាសុខុមាលភាពជនពិការ និងស្តារលទ្ធភាពពលកម្ម ទី៤ ពង្រឹងពង្រីករបបសន្តិសុខ សង្គម សុខុមាលភាពមនុស្សចាស់ មន្ត្រីរាជការស៊ីវិល និងប្រជាជនទូទៅ ទី៥ ពង្រឹងពង្រីករបបសន្តិសុខសង្គម និងសុខុមាលភាពនៃអតីតយុទ្ធជន ទី៦ ពង្រឹងពង្រីកសមត្ថភាពស្ថាប័ន ភាពជាដៃគូ កៀរគរ ប្រភពធនធាន បង្កើនប្រសិទ្ធភាព នៃសេវាសង្គមកិច្ច។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានជម្រាបជូនអំពីលទ្ធផល ការងាររបស់ព្រឹទ្ធសភា ដែល សម្រេចបាន នៅដើមនីតិកាលទី៣ គឺបន្ទាប់ពីបានបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ និងតួនាទីភារកិច្ចរបស់ គណៈកម្មការទី៨ព្រឹទ្ធសភា ព្រមទាំងមុខងារទាំងបីរបស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារ តំណាង និងមុខងារត្រួតពិនិត្យ។
លោកជំទាវប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានបន្តថា មុខងារទាំងបីនេះមានសំខាន់ ណាស់ក្នុងការជួយជំរុញឲ្យសេចក្តី ព្រាងច្បាប់ សេចក្តីស្នើច្បាប់ ដែលរាជរដ្ឋាភិបាល បាននឹងកំពុង តាក់តែងឡើងកាន់តែមានប្រសិទ្ធភាព ជាងមុនថែមទៀត ដើម្បី បម្រើផល ប្រយោជន៍ជូនសង្គមជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេសឲ្យកាន់តែមានតម្លាភាព និងសុក្រិតយុត្តិធម៌។
អត្ថបទ និងរូបភាពៈនាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ