គណៈកម្មការទី៨ព្រឹទ្ធសភា ប្រជុំផ្ទៃក្នុងគណៈកម្មការ
ថ្ងៃទី 27 ខែតុសា ឆ្នាំ2025
គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី ហៅកាត់គណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍តាមវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ និងត្រៀមជួបសវនាការជាមួយនឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងបិទបញ្ជីរបាយការណ៍ចំណូល-ចំណាយរបស់គណៈកម្មការសម្រាប់ខែកក្កដា ខែសីហា និងខែកញ្ញា ឆ្នាំ២០១២ នៅសាលប្រជុំរបស់គណៈកម្មការ វិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាគណៈកម្មការ៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ