Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ចុះឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តបន្ទាយមានជ័យ

   ថ្ងៃទី 8 ខែតុសា ឆ្នាំ2025

com8_03-10-2012_1 កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១២ គណៈប្រតិភូ​គណៈកម្មការ​សុខាភិបាល សង្គម កិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះ​បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (ហៅកាត់គណៈកម្មការទី៨ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញ​ជួបសវនាការ​ជាមួយនឹងឯកឧត្តម រៀម សារិន អភិបាលរងខេត្តបន្ទាយ​មានជ័យ ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យ​ជា​សមត្ថកិច្ចរបស់គណៈកម្មការ ដោយផ្តោតសំខាន់ទៅ​លើការទប់ស្កាត់​អំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ និងការធ្វើចំណាកស្រុក​របស់ប្រជាពលរដ្ឋ ទៅរកការងារធ្វើទាំងក្នុង និងក្រៅប្រទេស ព្រមទាំងការអភិវឌ្ឍទូទាំងខេត្ត និងការអនុវត្តការងារ​របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីកសាងទំនាក់ទំនងឲ្យកាន់ជិតស្និទ្ធជាងមុនថែម ទៀតរវាងសមាជិក សមាជិកា​ព្រឹទ្ធសភាជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលប្រជុំសាលាខេត្តន្ទាយមានជ័យ ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត។

com8_03-10-2012_2មានប្រសាសន៍នាឱកាសនោះ លោកជំទាវ មាន សំអាន ប្រធានគណៈ​កម្មការ​ទី៨ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធាន ព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ​ទូទាំង​ខេត្តបន្ទាយ​មានជ័យ។លោកជំទាវ ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ក៏​បានមាន​ប្រសាសន៍បញ្ជាក់អំពីលទ្ធផលការ ងារដែលសម្រេចបាន​របស់​ព្រឹទ្ធសភា នៅដើមនីតិកាលទី៣ បន្ទាប់ពីបានបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៣ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ​២០១២​រួចមក។ ព្រមទាំងតួនាទី ភារកិច្ចរបស់     គណៈកម្មការទាំង៩ព្រឹទ្ធសភា និងមុខងារទាំងបីរបស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារ​តំណាង និង មុខងារត្រួតពិនិត្យ។
លោកជំទាវ ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា មុខងារទាំងបីនេះ មានសារសំខាន់ណាស់ ក្នុងការជួយជំរុញឲ្យសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ ដែលរាជរដ្ឋាភិបាល បាននឹងកំពុងតាក់តែងឡើង កាន់តែមានប្រសិទ្ធភាពជាងមុនថែមទៀត ដើម្បីបម្រើផលប្រយោជន៍ជូន សង្គមជាតិ  និងប្រជាពលរដ្ឋទូទាំងប្រទេសឲ្យកាន់តែមានតម្លាភាព និងសុក្រិតយុត្តិធម៌។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម រៀម សារិន អភិបាលរងខេត្តបន្ទាយមានជ័យ បានសម្តែងនូវការស្វាគមន៍យ៉ាង​កក់ក្តៅ និងកោតសរសើរចំពោះវត្តមានរបស់គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះតាមដាន និងឈ្វេងយល់អំពីសកម្មភាពការងារ និងការអភិវឌ្ឍនានាក្នុងខេត្តបន្ទាយមានជ័យ។ ហើយតាមរយៈបេសកកម្មនេះ ស្តែងចេញឲ្យឃើញពីការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ក្នុងការខិតខំតាក់​តែង​សេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ ឲ្យស្របតាមការប្រឈមនានា ដែលតែងតែជួបប្រទះនៅថ្នាក់មូលដ្ឋាន។
ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលរងខេត្ត ក៏បានជម្រាបអំពីស្ថានភាពភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែង១៥៣.១៦០គីឡូម៉ែត្រ ក្នុងនោះមាន៤ស្រុក គឺស្រុកម៉ាល័យ ស្រុកថ្មពួក ស្រុកស្វាយចេក និងក្រុងប៉ោយប៉ែត។ ខេត្តបន្ទាយមានជ័យតែងតែជួបប្រទះនូវគ្រោះ ធម្មជាតិដូចជា៖ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម កក្តាទាំងនេះដែលនាំឲ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស ជាពិសេសប្រទេសថៃ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា ការធ្វើចំណាកស្រុកទាំងគ្រប់ទិសនៃប្រទេសកម្ពុជា រួមទាំងប្រជាពលរដ្ឋក្នុងខេត្ត បើគិតត្រឹមខែសីហា ឆ្នាំ២០១២នេះ មានប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅរកការងារធ្វើ ដោយខុសច្បាប់នៅប្រទេស​ថៃប្រមាណជាង៤សែននាក់។ ប៉ុន្តែដោយមានការសហការយ៉ាងសកម្មរវាងអាជ្ញាធរខេត្តជាមួយនឹងអាជ្ញាធរខេត្តស្រះកែវនៃប្រទេសថៃ បានបញ្ជូនប្រជាពលរដ្ឋទាំងនោះមកប្រទេសកម្ពុជាវិញមានចំនួន១២២០ជើង មានប្រជាពលរដ្ឋសរុបចំនួន៦៨.៨៩៣នាក់ ក្នុងនោះស្រីចំនួន២០.៣៤៧នាក់ ប្រុសចំនួន៤១.៩៣៥នាក់ និងកុមារចំនួន៦.៦៦១នាក់។
ឯកឧត្តម អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានមានប្រសាសន៍បន្តទៀតថា ចំពោះការទប់ ស្កាត់ការជួញដូមនុស្ស និងការជួញដូផ្លូវភេទ បើគិតត្រឹមខែសីហា ឆ្នាំ២០១២នេះ ខេត្តបានធ្វើការទប់ស្កាត់បានចំនួន៤៥ករណី បើធៀបនឹងឆ្នាំ២០១១ មានការថយចុះចំនួន៣៥ករណី៕ អត្ថបទ និងរូបភាពនាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី