Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុកគណ:អភិបាលស្រុក ក្រុមប្រឹក្សាឃុំទាំង៥ នៃស្រុកជលគិរី

   ថ្ងៃទី 14 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី នៅសាលប្រជុំសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុកគណ:អភិបាលស្រុក ក្រុមប្រឹក្សាឃុំទាំង៥ នៃស្រុកជលគិរីសុរុប ចំនួន២០នាក់ ដើម្បីធ្វើការឈ្វេងយល់ពីសភាពការណ៍ទូទៅថ្មីៗកើតមានក្នុងស្រុក។ បន្ទាប់ពីស្ដាប់របាយកាណ៍សង្ខេបរបស់លោកអភិបាលស្រុក ឯកឧត្តម បានកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចតាមតួនាទីធ្វើឲ្យភូមិឃុំបានសុខសុវត្ថិភាពប្រជាពលរដ្ឋប្រកបមុខរបរយ៉ាងសស្រោកសស្រាំ។ បានសំណូមពរឲ្យបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់ទាន់ពេល ខិតខំការពារសមិទ្ធផលដែលសម្រេចបាន រួមរួមគ្នាដោះស្រាយតម្រូវការសំណូមពរពលរដ្ឋ នឹងប្រឹងប្រែងឲ្យមានការប្រែប្រួលថ្មីថែមទៀតដើម្បីបន្សល់ជាស្នាដៃ និងកិត្តិយសកេរឈ្មោះប្រវត្តិសាស្ត្រទុកសម្រាប់ជំនាន់ក្រោយ។ចុងបញ្ចប់ឯកឧត្តម បានឧបត្ថម្ភនូវឧបករណ៍តេស្តរហ័ស១កេះ មានចំនួន២៩ប្រអប់ដល់មណ្ឌលសុខភាពទាំង៣ សាលាឃុំទាំង៥ និងសាលាស្រុក ដោយសាលាស្រុកឧបត្ថម្ភបន្ថែមតែ ១០កញ្ចប់ធំ និងរៀបចំពិសាបាយសាមគ្គី ១ពេលផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី