Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមជាមួយសាលាអនុគណខណ្ឌកំបូល ដឹកនាំដោយព្រះ សិរីកោសល សុំ សុខា ព្រះរាជាគណ:ថ្នាក់កិក្តិយស

   ថ្ងៃទី 14 ខែមករា ឆ្នាំ2024

នាថ្ងៃអាទិត្យ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ស ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា និងលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមជាមួយសាលាអនុគណខណ្ឌកំបូល ដឹកនាំដោយព្រះ សិរីកោសល សុំ សុខា ព្រះរាជាគណ:ថ្នាក់កិក្តិយស រៀបចំទេយ្យទានសម្ភារ:មួយចំនួនធំមានដូចជា អង្ករ ៨០០គីឡូក្រាម, ភេសជ្ជៈ៤០កេស, មី ៣០កេស, ត្រីខ ២យូ, ទឹកសុទ្ធ ២៥កេស, ទឹកត្រី ២៣យូ, ស៊ីអ៊ីវ ២៧យូ, ទឹកដោះគោ២៣កុំប៉ុង, ស្ករស ២០គឺឡូក្រាម, បាឡុង៦ប្រដាប, តែមួយថង់, បច្ច័យ៤,០០០,០០០រៀល ជូនដល់មជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីចូលរួមជួយដល់ជនរងគ្រោះដោយគ្រឿងញៀន។

នាឱកាសនោះ ឯកឧត្តម ម៉ាន់ ឈឿន និងលោកជំទាវ មុំ សណ្តាប់ បានជួយឧបត្ថម្ភបន្ថែមនូវឧបករណ៍តេស្តរហ័ស ចំនួន២កេសធំ ដែលមាន១,៥៣០តេស្ត ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី