Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត៎ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

   ថ្ងៃទី 27 ខែធ្នូ ឆ្នាំ2024

នាថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត៎ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាល និងបន្តជួយឧបត្ថម្ភសម្រាលការលំបាកខ្វះខាតនានា ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុមគ្រួសារក្រមួយ ក្រពីរ និងគ្រួសារដែលកំពុងប្រឈមងាយរងគ្រោះ បន្តរៀនរស់នៅតាមប្រក្រតីភាពថ្មីជាមួយជំងឺកូវីដ-១៩។ សូមគោរពថ្លែងការកោតសរសើរ ចំពោះការចូលរួមសហការ និងអនុវត្តបានជាប់ជាប្រចាំតាមសំណូមពរ និងវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សម្រេចទទួលជោគជ័យបានល្អប្រសើរជាបន្តបន្ទាប់។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី