Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ប្រសាសន៍ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីវិធានការពង្រឹងការគ្រប់គ្រង សុវត្តិភាពមូលដ្ឋាន

   ថ្ងៃទី 10 ខែធ្នូ ឆ្នាំ2024

នារសៀលថ្ងៃអង្គារ៍ ទី០៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ប្រសាសន៍ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីវិធានការពង្រឹងការគ្រប់គ្រង សុវត្តិភាពមូលដ្ឋាន ការងារភូមិ-ឃុំ មានសុវត្តិភាព ការងារផ្តល់សេវាជូនប្រជាពលរដ្ឋ ការកែលំអអត្តចរិករបស់មន្ត្រីរាជការ ការជម្រុញប្រជាពលរដ្ឋដែលគ្រប់អាយុ ឱ្យទៅចុះឈ្មោះបោះឆ្នោត ការចុះឈ្មោះនឹងត្រូវបញ្ចប់នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ និងបន្តដោះស្រាយសំណូមពរប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អ ការអនុវត្តវិធានការការពារជំងឺកូវីដ-១៩ ជូនដល់ក្រុមប្រឹក្សាឃុំ ស្មៀន យុវជន មេប៉ុស្តិ៍ ប្រធានភូមិ និងយុវជនភូមិ ទាំង៦ឃុំ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចំនួន១៥០នាក់។ គណៈអធិបតី រួមជាមួយលោក ហាំង ម៉េង អភិបាលស្រុក លោក វណ្ណ កុសល ប្រធានក្រុមប្រឹក្សាស្រុក និងក្រុមការងារយុវជនស្រុក បានចុះទៅប្រគល់ផ្ទះមួយខ្នងជូនលោក ឡន ធួន និងភរិយា ចែម សួរ ជាគ្រួសារក្រីក្រ ដែលមានកូនតូច៣នាក់ និងប្តីកំពុងមានជម្ងឺប្រចាំកាយ ស្ថិតនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ឯកឧត្តម និងអ្នករួមដំណើរបានទៅចូលរួមបុណ្យសពលោក ធិន ឆុន អាយុ៥៧ឆ្នាំ ដែលបានទទួលមរណៈភាពកាលពីថ្ងៃច័ន្ទទី០៥ ខែធ្នូ ឆ្នាំ២០២២ ដោយជម្ងឺលើសឈាម ស្ថិតនៅភូមិសែន សំឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ផងដែរ។ ថវិកាដែលបានចំណាយក្នុងពិធីខាងលើ ចំនួន ៣,៣០០,០០០រៀល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី