Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹម ហ៊ុយ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូបេសកកម្មសុឆន្ទៈនៃសភាប្រើភាសាបារាំង

   ថ្ងៃទី 6 ខែធ្នូ ឆ្នាំ2024

នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ក្រុមសភាជាតិកម្ពុជា-APF ដឹកនាំដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹម ហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាប្រធានស្តីទីគណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជា-APF បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូតិភូបេសកកម្មសុឆន្ទៈ នៃសភាប្រើភាសាបារាំង (APF) ដឹកនាំដោយឯកឧត្តម Christophe-André Frassa ប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូបេសកកម្មសុឆន្ទៈនៃសភាប្រើភាសាបារាំង (APF) បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ជំនួបពិភាក្សាការងារនេះ មានគោលបំណងដើម្បីឈ្វេងយល់អំពីការវិវឌ្ឍជាវិជ្ជមាននៃលំហនយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបង្កើនកិច្ចសហប្រតិបត្តិគ្រប់យន្តការទាំងអស់នៃ APF ព្រមទាំងកិច្ចសហប្រតិបត្តិការបច្ចេកទេស ឱ្យកាន់តែល្អរវាងសភាកម្ពុជា និង APF។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី