Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានរួមសហការជាមួយលោកប្រធានក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែងការប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍មូលដ្ឋាន

   ថ្ងៃទី 23 ខែវិច្ឆិការ ឆ្នាំ2024

នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១០:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្អសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរួមសហការជាមួយលោកប្រធានក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែងការប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍មូលដ្ឋាន ចំនួន ១៨៧លានរៀល ដើម្បីចាក់ក្រាលកៅស៊ូasphalt តាមសំណូមពរបងប្អនប្រជាពលរដ្ឋក្នុងភូមិ៥ ភូមិ៩ និងភូមិ១០ សរុបប្រវែង៣៨៧ម៉ែត្រ លើបណ្តោយផ្លូវលេខ១៥០។ បច្ចប្បន្នក្រុមហ៊ុនទទួលភារកិច្ចសម្រេចការងារបានប្រមាណ
៣០ភាគរយ ហើយនិងបន្តខិតខំអនុវត្តធានាឲ្យបានទាំងបទដ្ឋានបច្ចេកទេស និងគុណភាព ដូចដែលមានចែងក្នុងកិច្ចសន្យា នៅបំណាច់ខែវិច្ឆិកាឆ្នាំ២០២២នេះ។ ដោយក្តីសុទិដ្ឋិនិយមបំផុត ក្រោមម្លប់នៃសុខសន្តិភាពពេញផ្ទៃប្រទេស យើងខ្ញុំសូមថ្លែងអំណរសរសើរ អរគុណ បងប្អូនប្រជាពលរដ្ឋដែលជានិច្ចកាលបានចូលរួមបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងជាមួយរដ្ឋអំណាចមូលដ្ឋាន។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី