Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញរួមជាមួយលោកប្រធានក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ

   ថ្ងៃទី 18 ខែវិច្ឆិការ ឆ្នាំ2024

នារសៀលថ្ងៃច័ន្ទ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញរួមជាមួយលោកប្រធានក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ លោកនាយក និងលោកសាស្ត្រាចារ្យនៃវិទ្យាល័យសន្ធរម៉ុក ដើម្បីសហការរៀបចំបន្ទប់រៀនឲ្យចៅប្រុសចៅស្រីដែលត្រូវត្រៀមខ្លួនប្រឡងបាក់ឌុប បានទទួលការបណ្តុះបណ្តាលបំប៉នចំណេះដឹងលើមុខវិជ្ជា ផ្នែកគណិតវិទ្យា និងផ្នែកលើភាសាខ្មែរបន្ថែមទៀត ដើម្បីជួយឲ្យចៅៗ បង្កើនសមត្ថភាពឈានទៅទទួលបានជោគជ័យ និងកម្រឹតនិទ្ទេសបានល្អប្រសើរក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយាភូមិនៅនាដើមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ យើងខ្ញុំសូមកោតសរសើរ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តជូនមួយចំនួនដោយសេចក្តីស្រឡាញ់ ពេញចិត្តបំផុត។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី