Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ និងឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្រ្តីការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

   ថ្ងៃទី 1 ខែវិច្ឆិការ ឆ្នាំ2024

នាព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្រ្តីការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន និងដំណើរការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធានបានសម្តែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលខិតខំបំពេញការងារជាច្រើនជូនប្រជាពលរដ្ឋ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន ជាពិសេសដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតបានដោយរលូន។ វិបត្តិសកលលោកមានភាពស្មុគស្មាញ ការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គមរបស់ប្រទេស ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានដោះស្រាយទាន់ពេលវេលានិងជោគជ័យលើជំងឺកូវីដ-១៩ ក៏ដូចជាប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។ សំណូមពរអាជ្ញាធរបន្តរួបរួមគ្នា ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។ នាឱកាសនោះឯកឧត្តមប្រធាន ក៏បានឧបត្ថមថវិកាមួយចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី