Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ សេចក្ដីសម្រេច ស្ដីពីការតែងតាំងគណៈកម្មាធិការប្រតិបត្តិសាខាសមាគមមូលនិធិមនុស្សចាស់ស្រុក

   ថ្ងៃទី 5 ខែតុសា ឆ្នាំ2024

នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នៅទីអារាមវត្ត វេឡុវនោទ្យានស្វាយចេក (វត្តស្វាយចេក) ស្ថិតនៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្ត បន្ទាយមានជ័យ និមន្តព្រះអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ សេចក្ដីសម្រេច ស្ដីពីការតែងតាំងគណៈកម្មាធិការប្រតិបត្តិសាខាសមាគមមូលនិធិមនុស្សចាស់ស្រុក ជាមួយនេះ មានការអញ្ជើញជាអធិបតីផងដែរ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម អុី ឡុង តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមមូលនិធិមនុស្សចាស់ ឯកឧត្ដម យឹម សំណាង អភិបាលរងខេត្ត អនុប្រធានគណៈកម្មាធិការប្រតិបត្តិសមាគមមូលនិធិមនុស្សចាស់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគនមូនិធិមនុស្សចាស់ខេត្ត។ ការចូលរួមនេះមាន ព្រះតេជគណចៅអធិការទាំង២៥វត្ត ក្នុងស្រុក លោក លោកស្រ្តីក្រុមប្រឹក្សាស្រុក លោក លោកស្រី គណៈអភិបាលស្រុក និងអ្នកមុខអ្នកការ ជាសមាជិក សមាជិកាប្រតិបត្តិសាខាសមាគមមូលនិធិមនុស្សចាស់ស្រុក។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី