Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជេីញចូលរួមកាន់បិណ្ឌទី១១នៅវត្តនិមិត្តសុធីរាម ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

   ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ឧត្តមសេនីយឯក ឡាយ គឹមលី នាយកខុទ្ទកាល័យឯកឧត្តម នាយឧត្តមសេនីយ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង ជាអគ្គលេខាធិការរងនៃលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្ដម ហ៊ូ ប៊ុនហេង ឯកឧត្ដម សួន សុធី ក្រុមទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមដោយលោកគ្រូ អ្នកគ្រូ ក្រុមសហភាពសហពន្ធ័យុវជនកម្ពុជាសង្កាត់និមិត្ត ពុទ្ធបរិ័ស័ទចំណុះជេីងវត្តភូមិកូនដំរីខាងត្បូង បានអញ្ជេីញចូលរួមកាន់បិណ្ឌទី១១នៅវត្តនិមិត្តសុធីរាម ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯកឧត្តមបាននាំយកនូវទេយ្យវត្ថុគ្រឿង
បរិក្ខារ ភេសជ្ជ: ទុកសម្រាប់ជាចង្ហាន់និងបច្ច័យចំនួន៧.៥០៤.០០០រៀល
-ប្រាក់ដុល្លារចំនួន៧០០ដុល្លារ និង
ប្រាក់បាតចំនួន២.៥០០បាត សម្រាប់ទុកដាក់កសាងសមិទ្ធិផលនានាក្នុងវត្តផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី