Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ មហាជនពានរង្វាន់បាល់ទាត់មិត្តភាព អាយុ៣៥ឆ្នាំឡើង ចំនួន៤ខេត្ត

   ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ2024

នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្ដម ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការប្រចាំទិសទី១ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ មហាជនពានរង្វាន់បាល់ទាត់មិត្តភាព អាយុ៣៥ឆ្នាំឡើង ចំនួន៤ខេត្ត រួមមាន ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមកីឡាករទាំងអស់ ដែលបានរៀបចំជួបជុំគ្នាប្រកួតកីឡាមិត្តភាពនាពេលនៈ ព្រោះថា កីឡានាំមកនូវសុខភាព សាមគ្គីភាព វិន័យ សណ្ដាប់ធ្នាប់ បង្កើនបញ្ញាស្មារតី កាយសម្បទាមាំមួន បង្កើននូវការទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងសូមអរគុណសន្តិភាព ពិសេសសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ជាស្ថាបនិកនយោបាយឈ្នះ ឈ្នះធ្វើឲ្យប្រទេសជាតិបានសុខសន្តិភាព អភិវឌ្ឍន៍រីកចំរើនដល់បច្ចប្បន្ននេះ ហើយចូលរួមទប់ស្កាត់ល្បែងសុីសង គ្រឿងញៀនគ្រប់ប្រភេទ និងគោរពឲ្យបាននូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការការពារជំងឺកូវីដ-១៩។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី