Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន និងលោកជំទាវ បានអញ្ជើញទៅចូលរួមជាមួយប្រជាពលរដ្ឋ ចំណុះជើងវត្តចំនួន៣ ស្ថិតក្នុងស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

   ថ្ងៃទី 21 ខែកញ្ញា ឆ្នាំ2025

នាថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ជាមួយឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ និងលោកជំទាវ ចូលរួមអមដំណើរដោយលោក អភិបាលស្រុកត្រពាំងប្រាសាទ លោកអធិការស្រុកត្រពំងប្រាសាទ និងលោក ស្រី មេឃុំផ្អាវ លោកមេឃុំត្រពាំងប្រាសាទ និងលោកមេឃុំទំនប់ដាច់ បានទៅចូលរួមជាមួយប្រជាពលរដ្ឋ ជាឧបាសក ឧបាសិកា ចំណុះជើងវត្តចំនួន៣ គឺ១-វត្តផ្អាវ ២-វត្តព្រៃស្អាក និង៣-វត្តទំនប់ដាច់ ស្ថិតក្នុងស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីចូលរួមកាន់បិណ្ឌវេនទី៨ ដោយបាននាំយកនូវទេយ្យវត្ថុរួមមាន មានអង្ករ ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនទៅប្រគេនព្រះសង្ឃ ដែលគង់ចាំវស្សា សមាទានសីល អស់មួយត្រីមាស ដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានជីដូន ជីតា មាតាបិតា បងប្អូនញាតិការទាំងឡាយ ព្រមទាំងឧទិ្ទសកុសលដល់បងប្អូនវីរជន វិរនារីអ្នកស្នេហាជាតិទាំងអស់ ដែលបានពលីជីវិត ដើម្បីការពារជាតិមាតុភូមិ សូមលោកទាំងអស់បានទទួលនូវកុសលផលបុណ្យ នេះបានគ្រប់ៗគ្នា និងបានកើតនៅឋានសុគតិភពកុំបីឃ្លាងឃលាតឡើយ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី