Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន បានអញ្ជើចុះជួប សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបើកការដ្ឋានដាក់លូកាត់ទទឹងផ្លូវមួយកន្លែង ស្ថិតក្នុងភូមិចេកក្បូរ ឃុំក្រសាំង ស្រុកចុងកាល ខេត្តឧត្តរមានជ័យ

   ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ2024

នាថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើចុះជួប សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបើកការដ្ឋានដាក់លូកាត់ទទឹងផ្លូវមួយកន្លែង ស្ថិតក្នុងភូមិចេកក្បូរ ឃុំក្រសាំង ស្រុកចុងកាល ខេត្តឧត្តរមានជ័យ អមដំណើរដោយសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក និងលោកអនុប្រធានកាកបាទក្រហមស្រុក សរុបចំនួន៣៤នាក់។ ថ្លែក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលបានផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងប្រសើរ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណ សុវត្ថិភាព និងបន្តខិតខំបំពេញការងារនេះឱ្យកាន់តែប្រសើរថែមទៀត ពិសេសការជំរុញការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយការបើកការដ្ឋានជូននាពេលនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយការចំណាយ និងមានភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផល ដោយប្រើប្រាស់លូមុខកាត់កន្លះម៉ែត្រ និងបណ្តោយមួយម៉ែត្រ សរុបចំនួនដប់កង់ ត្រូវចំណាយថវិកាចំនួន១,០០០,០០០រៀល។ ក្នុងឱកាសនោះ ឯកឧត្តម និងលោកអនុប្រធានកាកបាទក្រហមស្រុក បានឧបត្ថម្ភជូនរបស់កំដរដៃដល់អ្នកចូលរួម ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី