Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន បានអញ្ជើញចុះជួបសំណេះសំណាល និងឈ្វេងយល់ អំពីការងារបំរើសេវាជូនប្រជាពលរដ្ឋ

   ថ្ងៃទី 27 ខែសីហា ឆ្នាំ2024

នាថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាល និងឈ្វេងយល់ អំពីការងារបំរើសេវាជូនប្រជាពលរដ្ឋដែលក្នុងនោះមានការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការងារអត្រានុកូលដ្ឋាន ការងារភូមិ-ឃុំ មានសុវត្តិភាព និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ដល់ប្រជាពលរដ្ឋក្នុងឃុំព្រះប្រឡាយ ឃុំទំនប់ដាច់ និងឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្រោយពីបានស្តាប់ការរាយការណ៍របស់ឃុំនីមួយៗ រួចមក ឯកឧត្តម បានថ្លែងកោតសរសើរចំពោះការអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ នគរបាលប៉ុស្តិ៍រដ្ឋបាល អនុវត្តជាប្រចាំក្នុងការបង្ក្រាបល្បែងស៊ីសង អ្នកលក់ អ្នកជក់គ្រឿងញាន និងក្រុមក្មេងទំនើង។ បន្តជំរុញប្រជាពលរដ្ឋឱ្យ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសដូលដ្ឋាន និងដូសជំរុញឱ្យបានទៀងទាត់តាមការកំណត់របស់ក្រសួងសុខាភិបាល និងអនុវត្តជាប្រចាំនូវវិធានការ ៣ការពារនិង៣កុំ។ ក្នុងពេលនោះ ឯកឧត្តម ក៏បានជូនរបស់កំដរដៃដល់អ្នកចូលរួមទាំងអស់ ដែលក្នុងម្នាក់ៗ ទទួលបានថវិកា ២០.០០០រៀល ម៉ាស់មួយប្រអប់ និងសៀវភៅ ស្តីពី អំពើហឹង្សាក្នុងគ្រួសារ ដល់ឃុំនីមួយៗ ចំនួន២ក្បាល និងនារីឃុំ មួយនាក់ ១ក្បាលផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី