Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចូលរួមក្នុងពិធី ប្រារពទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២

   ថ្ងៃទី 14 ខែសីហា ឆ្នាំ2024

នាព្រឹកថ្ងែពុធទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមក្នុងពិធី ប្រារពទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈម និងបន្តពង្រឹងភាពធន់សហគមន៍ ” និងពិធីប្រកាសកែសម្រួលសមាសភាពប្រធាន អនុប្រធានកិត្តិយសសាខា ប្រធានអនុប្រធានគណៈកម្មាធិការសាខា ប្រធាន អនុប្រធានកិត្តិយសអនុសាខា ប្រធានអនុប្រធានគណៈកម្មាធិការអនុសាខា អាណត្តិទី៥ (២០១៩-២០២៥) ព្រមទាំងទទួល ទទួលអំណោយពីសប្បុរសជននានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីព្រះសង្ឃ លោកឧកញ៉ា ឯកឧត្តម លោកជំទាវ គណៈកម្មាធិការកិត្តិយសសាខា អនុសាខា គណៈកម្មាធិការសាខា អនុសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមហ៊ុន រោងចក្រសហគ្រាសអាជីវករ សប្បុរសជន សមាជិក សមាជិកាកាកបាទក្រហម មានចំនួនសរុប៨៨៤ អង្គ/នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី