Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញគោរពវិញ្ញាក្ខន្ធសព លោកជំទាវ ឈុំ ច័ន្ទសុខ សមាជិកក្រុមប្រឹក្សាខេត្ត ជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្

   ថ្ងៃទី 8 ខែសីហា ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញគោរពវិញ្ញាក្ខន្ធសព លោកជំទាវ ឈុំ ច័ន្ទសុខ សមាជិកក្រុមប្រឹក្សាខេត្ត ជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងជាអនុប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលបានទទួល មរណភាពកាលថ្ងៃពុធ ទី០៣ ខៃសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ។ ឯកឧត្តម បានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ឧត្តមភរិយា បាត់បង់ម្ដាយ បាត់បង់ជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងបាត់បង់កុលធិតាខ្មែរដ៏ឆ្នើមមួយរូបប្រកបដោយមនសិការស្នេហា ជាតិមាតុភូមិ។ ពិធីបុណ្យសពប្រព្រឹត្តទៅនៅគេហដ្ឋានសព ស្ថិតក្នុងភូមិឡទឹកត្រី សង្កាត់ ក្រុង ខេត្តកំពង់ឆ្នាំង។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី