Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
គណៈកម្មការទី៧ព្រឹទ្ធសភា ជួបជាមួយមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការ សាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ

   ថ្ងៃទី 11 ខែកក្កដា ឆ្នាំ2024


កាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តម ម៉ម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយលោក លោកស្រីជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការ សាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ការវិវឌ្ឍរីកចម្រើនថ្មី បញ្ហាប្រឈម និងចក្ខុវិស័យទៅមុខ។ ក្រោយពីបានស្តាប់របាយការណ៍របស់មន្ទីរទាំងបួនរួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសសើរ និងលើកទឹកចិត្តឱ្យបន្តខិតខំដើម្បីទទួលបានសមិទ្ធផលថ្មីៗទៀត និងមានសាមគ្គីភាព ចេះសហការគ្នា និងមានទំនាក់ទំនងល្អ ដើម្បីទាក់ទាញសន្តាចិត្តអ្នកមានធន់ធានចូលរួមអភិវឌ្ឍ បន្តការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានគុណភាព សមត្ថភាព និងសីលធម៌ ស្របតាមការប្រែប្រួលបរិបទថ្មីនៃឧស្សាហកម្ម ៤.០។ដោយឡែកបញ្ហាប្រឈមនានាដែលនៅសេសសល់ត្រូវបន្តរួមគ្នាដោះស្រាយជាជំហានៗ ស្ថិតនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ៕

ប្រភព៖លេខាអមគណៈកម្មការទី៧


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី