Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួម ចុះជួបសំណេះសំណាលជាមួយលោក លោកស្រី ជាក្រុមប្រឹក្សាឃុំ លោកប្រធានភូមិ យុវជន ឃុំទាំង៦ ចំណុះស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

   ថ្ងៃទី 3 ខែមិថុនា ឆ្នាំ2024

នាថ្ងៃច័ន្ទ ទី៣០ ខែឧសភា ឆ្នំា២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ ចុះជួបសំណេះសំណាលជាមួយលោក លោកស្រី ជាក្រុមប្រឹក្សាឃុំ លោកប្រធានភូមិ យុវជន ឃុំទាំង៦ ចំណុះស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារ បញ្ហាប្រឈម និងធានការដោះស្រាយ នូវផែនការសកម្មភាព ដែលបានដាក់ឱ្យអនុវត្តនាពេលកន្លងមក។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលបានផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ ហេដ្ឋារចនាសម្ព័ន្ធមានការប្រែប្រួលរីកចម្រើនថ្មីជាបន្តបន្ទាប់ ជីវភាពប្រជាពលរដ្ឋបានប្រសើរ ពិសេសសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដំណើរការដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងការគំរាមកំហែង ព្រមទាំងបានក្រើនរំលឹកប្រជាពលរដ្ឋ ដែលត្រូវទៅបោះឆ្នោត សូមយកឯកសារពាក់ពន្ធដែលកំណត់ដោយ គ ជ ប ហើយប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៧:០០នាទី ដល់ម៉ោង១៥:០០នាទី។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី