Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាខណ្ឌ អភិបាលនៃគណៈអភិបាលខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ

   ថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ2024

ព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាខណ្ឌ អភិបាលនៃគណៈអភិបាលខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន ការបើកប្រទេសឡើងវិញ ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោកអភិបាលខណ្ឌរួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលបានខិតខំបំពេញការងារ និងត្រូវបន្តយកចិត្តទុកដាក់ចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្វែងយល់ពីទុក្ខលំបាក ព្រមទាំងព្យាយាមដោះស្រាយរាល់បញ្ហប្រឈមនានា ដែលកើតមានឡើង។ បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋកុំឱ្យធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ ដោយអនុវត្តន៍វិធានការ ៣កាពារ ៣កុំឱ្យបានជាប់ជាប្រចាំ។ ក្នុងឱកាសនោះឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី