Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

   ថ្ងៃទី 14 ខែធ្នូ ឆ្នាំ2024

ព្រឹកថ្ងៃសៅរ៍ទី១១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធ ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងប្រធានភូមិទាំង៥របស់ឃុំ ដើម្បីក្ដាប់សភាពការណ៍ទូទៅក្នុងឃុំ និងការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ បន្ទាប់ពីស្តាប់របាយការណ៍រួច ឯកឧត្តម បានថ្លែងកោតសរសើរ បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ និងផ្ដាំផ្ញើឱ្យក្រុមប្រឹក្សាឃុំ និងភូមិយកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជួយដោះស្រាយជីវភាព ដល់គ្រួសារទីទ័លក្រអត់ទីពឹង ជម្រុញឱ្យប្រជាពលរដ្ឋរៀនរស់នៅក្នុងគន្លងថ្មី នៃបរិបទជំងឺកូវីត-១៩ ឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជម្រុញ និងរក្សាសាមគ្គីភាព ឯកភាពគ្នា។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភនូវសម្ភារមួយចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី