Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានយកអំណោយមួយចំនួនទៅចែកជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាក ដែលរងគ្រោះដោយវិបត្តិជំងឺកូវីដ-១៩ ចំនួន១៦គ្រួសារ

   ថ្ងៃទី 14 ខែវិច្ឆិការ ឆ្នាំ2024

នៅព្រឹកថ្ងៃព្រហស្បិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ បានយកអំណោយមួយចំនួនទៅចែកជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាក ដែលរងគ្រោះដោយវិបត្តិជំងឺកូវីដ-១៩ ចំនួន១៦គ្រួសារ មួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម, ម៉ី ០១កេះ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ប៊ីចេង កន្លះគីឡូក្រាម, ទឹកសុទ្ធ ០១ដប និងម៉ាស់ ចំនួន១០ម៉ាស់ ស្ថិតនៅឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តម នៅ សំ បានជំរាបនូវការផ្តាំសួរសុខទុក្ខពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែគិតគូរយកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋជួបការខ្វះខាត ដោយមិនឱ្យគ្រួសារណាម្នាក់ស្លាប់ ដោយខ្វះស្បៀងនោះឡើយ។ ប្រជាពលរដ្ឋត្រូវចេះតស៊ូរៀនរស់ជាមួយគន្លងប្រតីភាពថ្មី ដើម្បីដំណើរការងារ រកស៊ី បើកមុខរបរទាំងអស់ឡើងវិញ ដើម្បីបង្កើនប្រាក់ចំណូល ទាំងបុគ្គល គ្រួសារ និងសង្គមជាតិ។ ជាបញ្ចប់ ឯកឧត្តមសុំឱ្យបងប្អូនយើងនាំគ្នាទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា តាមការណែនាំរបស់ គ ជ ប និងជំរុញដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានទៅចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ ឱ្យបានគ្រប់ៗគ្នា។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី