Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មេភូមិ ស្ថិតនៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

   ថ្ងៃទី 9 ខែវិច្ឆិការ ឆ្នាំ2024

នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មេភូមិ ស្ថិតនៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក។ នាឱកាសនោះ ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសសើរដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ដែលប្រតិបត្តិតាមតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការបំរើសេវាសាធារណៈ ការពារសន្តិសុខ សណ្ឋាប់ធ្នាប់ បានយ៉ាងល្អ ធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍរីកចំរើនជាបន្តបន្ទាប់។ ពិសេសការចំណាយនូវកំលាំងកាយ ចិត្ត បញ្ញា ស្មារតី ដោយពុំគិតពីការនឿយហត់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាន់ពេលវេលា ស្របតាមផែនការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ បន្តមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីរួមគ្នាសំរេចឱ្យបានផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឱ្យបានជោគជ័យ។ ឯកឧត្តមបានបន្តចុះពិនិត្យការសាងសំណង់អាគារសម្រាប់បំពេញការងារប្រចាំថ្ងៃ និងបានឧបត្ថម្ភជូនម៉ាស់ ៧៥០ម៉ាស់ អាល់កុល ១កាន ប្រដាប់បាញ់អាកុល៣ សៀវភៅ៩ក្បាល ថវិកា១២០.០០០រៀលដល់ក្រុមជាង រួមទាំងគ្រឿងចក្រ និងសសរគ្រឹះក្នុងតម្លៃ ៣.០០០ដុល្លារផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី