Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
សមាជិកព្រឹទ្ធសភាឈ្វេងយល់អំពីប្រវត្តិសាស្ត្រសង្ខេបនៃកម្ពុជា សីលធម៌សង្គម និងបដិវត្តន៍ឧស្សាហ៍កម្ម ៤.០

   ថ្ងៃទី 8 ខែវិច្ឆិការ ឆ្នាំ2024

សមាជិកព្រឹទ្ធសភាឈ្វេងយល់អំពីប្រវត្តិសាស្ត្រសង្ខេបនៃកម្ពុជា សីលធម៌សង្គម និងបដិវត្តន៍ឧស្សាហ៍កម្ម ៤.០
=======
នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្យសិល្បៈ និងទេសចរណ៍នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ រួមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា និងមន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញឈ្វេងយល់អំពី ប្រវត្តិសាស្ត្រសង្ខេបនៃកម្ពុជា សីលធម៌សង្គម និងបដិវត្តន៍ឧស្សាហ៍កម្ម ៤.០ ក្នុងគោលបំណងសំដៅវាយតម្លៃឱ្យបានត្រឹមត្រូវ បញ្ហាពាក់ព័ន្ធនឹងសីលធម៌សង្គម ការរក្សាអត្តសញ្ញាណជាតិ វប្បធម៌ជាតិ ការអប់រំប្រវត្តិសាស្ត្រជាតិ និងការអប់រំផ្នែកវិទ្យាសាស្ត្របច្ចេកទេស ដែលជាកម្លាំងចលករក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ នៅសាលសិក្ខាសាលាជាប់បណ្ណាល័យព្រឹទ្ធសភា។
ពិធីនេះប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានការធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រសង្ខេបនៃកម្ពុជា ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។ បទបង្ហាញអំពីសីលធម៌សង្គម ដោយមហាឧបាសក អៀង សុធារ៉ា អគ្គនាយកក្រុមហ៊ុនផ្កាឈូក និងជាទីប្រឹក្សានៃគណៈសង្ឃនាយក។ បទបង្ហាញអំពីបដិវត្តន៍ឧស្សាហ៍កម្ម ៤.០ ដោយលោកបណ្ឌិត ងួន ផានភក្តី ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្ម នៃសាកលវិទ្យាភូមិន្ទភ្នំពេញ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី