Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
គណៈប្រតិភូសភាជាតិកម្ពុជាប្រើប្រាស់ភាសាបារាំង ចូលរួមប្រជុំគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌នៃ APF

   ថ្ងៃទី 30 ខែមិថុនា ឆ្នាំ2024

គណៈប្រតិភូសភាជាតិកម្ពុជាប្រើប្រាស់ភាសាបារាំង ចូលរួមប្រជុំគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌នៃ APF
=======
នាវេលាម៉ោង ២០:០០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌នៃសភាប្រើប្រាស់ភាសាបារាំង (APF)
តាមប្រព័ន្ធវីដេអូ នៅសាលសិក្ខាសាលាបណ្ណាល័យវិមានព្រឹទ្ធសភា ដោយផ្សាយចេញពីទីក្រុងប្រុចសែល ប្រទេសប៊ែលហ្ស៊ិក។

កិច្ចប្រជុំនេះដំណើរការដោយមានរបៀបវារៈចំនួន០៨ រួមមាន៖
១-អនុម័តរបៀបវារៈអង្គប្រជុំ។
២-អនុម័តកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌នាមហាសន្និបាតសភាប្រើភាសាបារាំង តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
៣-អនុម័តរបាយការណ៍សកម្មភាពគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌។
៤-ស្តាប់របាយការណ៍សកម្មភាពនៃបណ្តាញសភាប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់។
៥-ស្តាប់បឧទ្ទេសនាមរបស់ក្រុមសភាជាតិនីមួយៗ ស្តីពីបញ្ហាអប់រំពីចម្ងាយក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩។
៦-សេចក្តីព្រាងរបាយការណ៍ស្តីពីការបោះបង់ការសិក្សា។
៧-សេចក្តីព្រាងរបាយការណ៍ស្តីពីកីឡា និងហ្រ្វង់កូហ្វូនី។
៨-ការួមចំណែកផ្តល់អនុសាសន៍របស់សភាប្រើភាសាបារាំង សម្រាប់ប្រជុំកំពូលហ្វ្រង់កូហ្វូនី។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌នៃសភាប្រើប្រាស់ភាសាបារាំងនេះ ប្រព្រឹត្តទៅ ពីថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២១៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី