Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
កិច្ចប្រជុំផ្ទៃក្នុងក្រុមទី៤

   ថ្ងៃទី 2 ខែកក្កដា ឆ្នាំ2024

នាព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ បានអញ្ជើញជាអធិបតីភាពក្នុង ដើម្បីពិនិត្យ សិក្សាលើរបៀបវារៈ៖
១-ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអេសភីអេចភី (ខេមបូឌា) ឯ.ក។
២-ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេកថេក រីញូវេប៊ល ឯ.ក។
៣-ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេកថេក ខូអិលធីឌី។
៤-ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិក នៃកិច្ចព្រមព្រាងស្ដីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីទប់ស្កាត់ និងការលប់បំបាត់ការនេសាទខុសច្បាប់គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត។
៥-ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ២០១៩-២០២៣។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី