Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តមឈេីយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភាបានអញ្ជើញចែកស្បៀងសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់លិចស្រូវ នៅឃុំរហាត់ទឹកចំនួន១១៥គ្រួសារ

   ថ្ងៃទី 3 ខែកញ្ញា ឆ្នាំ2024

ពេលព្រឹកថ្ងៃអង្គារ៍ ២រោច​ ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០១៨ ឯកឧត្តមឈេីយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្ត លោក គង់ សំណាង នាយកអង្គការដៃគូរសហគមន៍មូលដ្ឋាន ថ្នាក់ដឹកនាំខេត្ត ស្រុក អញ្ជើញចែកស្បៀងសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់លិចស្រូវ នៅឃុំរហាត់ទឹកចំនួន១១៥គ្រួសារ លើ០៧ភូមិ ក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្បៀងសង្គ្រោះបន្ទាន់នេះរបស់គម្រោងកាត់បន្ថយហានីភ័យនៃគ្រោះមហន្តរាយតាមសហគមន៍ ក្នុងនោះមានអង្ករ ៣០គីឡូក្រាម ទឹកសុីអីវ១យួរ ទឹកត្រី១យួរ​ ត្រីខ១០កំប៉ុង និងពាងធំចំណុះ២០០០លីត មួយក្នុង១គ្រួសារ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី