Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភាបានអញ្ជើញប្រជុំការងារប្រចាំខែកក្កដា និងទិសដៅខែសីហាឆ្នាំ២០១៨ ជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២

   ថ្ងៃទី 19 ខែសីហា ឆ្នាំ2024

ថ្ងៃសៅរ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញប្រជុំការងារប្រចាំខែកក្កដា និងទិសដៅខែសីហាឆ្នាំ២០១៨ ជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ដើម្បីពង្រឹងភារកិច្ចការពារភូមិសង្កាត់មានសុវត្ថិភាព និង​បំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងទាន់ពេលវេលា ជាមួយនោះឯកឧត្តមក៏បានឧបត្ថម្ភកង់មួយគ្រឿងជូន​ សមាជិកាក្រុមប្រឹក្សាសង្កាត់ដែលខិតខំបំពេញការងារបានល្អជូនប្រជាពលរដ្ឋ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី