Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងស្វែងយល់អំពីការអនុវត្តច្បាប់ វឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍

   ថ្ងៃទី 6 ខែមិថុនា ឆ្នាំ2024
cc7_4_6_2015_1 cc7_4_6_2015_2
cc7_4_6_2015_3 cc7_4_6_2015_4

គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងស្វែងយល់អំពីការអនុវត្តច្បាប់ វឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ


នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ទាវ វណ្ណុល អនុប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីសិក្សា ស្វែងយល់អំពីការអនុវត្តច្បាប់ វឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ទាវ វណ្ណុល អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានមានប្រសាសន៍នាំមក នូវកាផ្តាំផ្ញើរសួរសុខទុក្ខពី សំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ។

មុខងារសំខាន់ៗទាំង៣របស់គណៈកម្មការទាំង១០នៃព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារផ្តល់ព័ត៌មាន។ មុខងារ ព័ត៌មានដែលគណៈកម្មការនានាទទួលរ៉ាប់រង គឺជាវិធីសាស្ត្រដ៏មានសារៈសំខាន់បំផុតអាចឆ្លើយតបបានយ៉ាងត្រឹមត្រូវទៅនឹងមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារតំណាងរបស់ព្រឹទ្ធសភា។
គោលបំណងនៃការចុះបេសកកម្មសិក្សាឈ្វេងយល់និងសម្រង់ព័ត៌មាននាពេលនេះ គឺសំដៅឲ្យគណៈកម្មការយល់ច្បាស់ និងស៊ីជម្រៅ ពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចចំនួន០២គឺ ទី១-ដំណើរការវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការ និងទី២-ដំណើរការ ក្នុងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ច។ ជាពិសេសការចូលរួមចែករំលែកព័ត៌មាន និង បទពិសោធន៍ល្អៗពីគ្នា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័អប់រំ ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍។

ឯកឧត្តម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់ របស់គណៈតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ទាវ វណ្ណុល អនុប្រធានគណៈកម្មការនាពេលនេះ។
ជាមួយគ្នានោះដែរមានសេចក្តីរាយការណ៍ស្តីពី វិស័យអប់រំនិងកីឡាដោយលោក អឹុង និបុណា អនុប្រធានមន្ទីរអប់រំ មានសេចក្តីរាយការណ៍ ស្តីពី កម្មសិទ្ធិបញ្ញា ដោយលោក ដេត ណូ ប្រធានមន្ទីរវប្បធម៌ មានសេចក្តីរាយការណ៍ស្តីពី វិស័យទេសចរណ៍ ដោយលោក នូ សុផល ប្រធានមន្ទីទេសចរណ៍ មានសេចក្តីរាយកាយណ៍ស្តីពី ធម្មការ និងសាសនា ដោយលោក កង ឌីណាត ប្រធានមន្ទីរធម្មការ មាន សេចក្តីរាយការណ៍ស្តីពី ការដោះស្រាយបញ្ហា សំរាម ការបង្ហូរទឹកស្អុយចូលសមុទ្រ និងទឹកស្អាត ដោយឯកឧត្តម ឈិត សុខុន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ ។

បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តម ទាវ វណ្ណុលអនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានមានប្រសាសន៍វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំអនុវត្តការងាររបស់ខេត្តនាពេលកន្លងមក ក៏ដូចជាការលើកឡើងអំពីផែនការយុទ្ធសាស្រ្តរបស់ខេត្ត ក្នុងការ កែប្រែវិស័យអប់រំ ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី