Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងលោក ផៃធួន ផ្លាមកេសន អភិបាលរងនៃអណៈអភិបាលខេត្តកោះកុង ក្នុងគោលបំណងស្វែងយល់អំពីការអនុវត្តច្បាប់ វឌ្ឍភាពសំខាន់ៗ បញ្ហាប្រឈម ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍

   ថ្ងៃទី 5 ខែមិថុនា ឆ្នាំ2024
com7-03-06-2015-1 com7-03-06-2015-2

នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តកោះកុង គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ទាវ វណ្ណុល អនុប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយលោក ផៃធួន ផ្លាមកេសន អភិបាលរងនៃ គណៈអភិបាលខេត្ត ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តច្បាប់ វឌ្ឍភាពសំខាន់ៗ បញ្ហាប្រឈម ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តកោះកុង។

ក្នុងឱកាសនោះ ឯកឧត្តម ទាវ វណ្ណុល អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានមានប្រសាសន៍នាំមកនូវកាផ្តាំផ្ញើរសួរសុខទុក្ខពី សំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានប្រពឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុង។

គោលបំណងនៃការចុះបេសកកម្មសិក្សាឈ្វេងយល់និងសម្រង់ព័ត៌មាននាពេលនេះ គឺសំដៅឲ្យគណៈកម្មការយល់ច្បាស់ និងស៊ី ជម្រៅពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចចំនួន០២គឺ ទី១-ដំណើរការវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការ និងទី ២-ដំណើរការក្នុងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ច។ ជាពិសេសការចូលរួមចែក រំលែកព័ត៌មាន និងបទពិសោធន៍ល្អៗពីគ្នា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័អប់រំ ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍។

លោក ផៃធួន ផ្លាមកេសន អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការ អញ្ជើញមកដល់របស់គណៈតិភូគណៈកម្មការទី៧ព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម ទាវ វណ្ណុល អនុប្រធានគណៈកម្មការនាពេល នេះ។

ជាមួយគ្នានោះដែរមានសេចក្តីរាយការណ៍ស្តីពី ធម្មការនិងសាសនា ដោយលោក ដួង សាវឿន ប្រធានមន្ទីរធម្មការ និងសាសនា មានសេចក្តីរាយការណ៍ស្តីពី វិស័យអប់រំ ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍ ដោយលោក ផៃធួន ផ្លាមកេសន អភិបាលរងនៃគណៈអភិបាលខេត្ត។

​បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តម ទាវ វណ្ណុលអនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានមានប្រសាសន៍វាយ តម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំអនុវត្តការងាររបស់មន្ទីរនាពេលកន្លងមក និងការអភិវឌ្ឍខេត្ត ក៏ដូចជាការលើក ឡើងអំពីផែនការយុទ្ធសាស្រ្តរបស់របស់មន្ទីរក្នុងការកែប្រែវិស័យអប់រំ ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍នៅក្នុងខេត្ត កោះកុង៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី