Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម នៃ ប៉េណា ប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា

   ថ្ងៃទី 24 ខែមករា ឆ្នាំ2024
com7_23-01-2013កាលពីព្រឹកថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០១៣ នៅបន្ទប់ ប្រជុំគណៈកម្មការទី៧ វិមានព្រឹទ្ធសភា គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ ​សាសនា វប្បធម៌ និង​ទេសចរណ៍ ហៅកាត់គណៈកម្មការទី៧ព្រឹទ្ធសភា ដឹក​នាំដោយឯកឧត្តម នៃ ប៉េណា ប្រធានគណៈកម្មការ​បាន​បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា ដែលមានការចូលរួមពីឯកឧត្តមអនុប្រធានលេខាធិការ​និងសមាជិកគណៈកម្មការទី៧ ដើម្បីពិនិត្យ និង​ពិភាក្សា​លើរបៀបវារៈចំនួន០៤គឺ៖ ទី១-របាយការណ៍​បូកសរុបលទ្ធផលការងាររបស់គណៈកម្មការទី៧ប្រចាំ​ឆ្នាំ២០១២​ទី២-របាយការណ៍ចំណូល​ចំណាយថវិកាក្នុងប្រទេស​ក្រៅប្រទេសនិងសង្គមកិច្ចរបស់គណៈកម្មការប្រចាំឆ្នាំ​២០១២ ទី៣-ផែនការប្រតិបត្តិរបស់គណៈ​​​កម្មការប្រចាំឆ្នាំ២០១៣ និងទី៤-បញ្ហាផ្សេងៗ ៕
អបត្ថបទនិងរូបភាព​៖​នាយកដ្ឋានព័ត៌មាន

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី