កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ នៅបន្ទប់ ប្រជុំគណៈកម្មការទី៧ វិមានព្រឹទ្ធសភា គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍ ហៅកាត់គណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម នៃ ប៉េណា ប្រធានគណៈកម្មការបានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា ដែលមានការចូលរួមពីឯកឧត្តមអនុប្រធានលេខាធិការនិងសមាជិកគណៈកម្មការទី៧ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន០៤គឺ៖ ទី១-របាយការណ៍បូកសរុបលទ្ធផលការងាររបស់គណៈកម្មការទី៧ប្រចាំឆ្នាំ២០១២ទី២-របាយការណ៍ចំណូលចំណាយថវិកាក្នុងប្រទេសក្រៅប្រទេសនិងសង្គមកិច្ចរបស់គណៈកម្មការប្រចាំឆ្នាំ២០១២ ទី៣-ផែនការប្រតិបត្តិរបស់គណៈកម្មការប្រចាំឆ្នាំ២០១៣ និងទី៤-បញ្ហាផ្សេងៗ ៕
អបត្ថបទនិងរូបភាព៖នាយកដ្ឋានព័ត៌មាន