Responsive image
  
គណៈកម្មការទី២ព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការ

   ថ្ងៃទី 25 ខែវិច្ឆិការ ឆ្នាំ2024

 

នារសៀលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការទី២ព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។

តាមរយៈលទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម យស ផានីត្តា ត្រូវបានជាប់ឆ្នោតជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ជំនួសឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដែលត្រូវទៅកាន់មុខតំណែងថ្មី។

សូមជម្រាបថា គណៈកម្មការទី២ព្រឹទ្ធសភា មានសមាសភាពដូចជា៖
១.ឯកឧត្តម យស ផានីត្តា ប្រធាន
២.ឯកឧត្តម ឈួន ឡេង អនុប្រធាន
៣.ឯកឧត្តម គិន ណែត លេខាធិការ
៤.លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកា
៥.ឯកឧត្តម ញ៉ូវ សុង សមាជិក

ប្រភព៖ នាយកដ្ឋានព័ត៌មាន

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី