Responsive image
  
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញដឹកនាំគណៈប្រតិភូទស្សនកិច្ចសិក្សាឈ្វេងយល់អំពីស្ថានភាពសេដ្ឋកិច្ចរបស់វិស័យកសិ-ឧស្សាហកម្ម នៅតំបន់អភិវឌ្ឍន៍ ឧកញ៉ា ម៉ុង ឫទ្ធី ខេត្តព្រះសីហនុ

   ថ្ងៃទី 26 ខែតុសា ឆ្នាំ2024

 

នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានអញ្ជើញដឹកនាំគណៈប្រតិភូមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប សមាគមនិស្សិតខ្មែរពីប្រទេសជប៉ុន និងវិស័យឯកជន ទស្សនកិច្ចសិក្សាឈ្វេងអំពីស្ថានភាពសេដ្ឋកិច្ចរបស់វិស័យកសិ-ឧស្សាហកម្ម នៅតំបន់អភិវឌ្ឍន៍ ឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតនៅស្រុកស្ទឹងហាវ ស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ គណៈប្រតិភូត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងបានអញ្ជើញទស្សនកិច្ចនៅរោងចក្រផលិតចំណីសត្វ រោងចក្រម្រាញ់ដូងប្រេងទី២ កសិដ្ឋានចិញ្ចឹមជ្រូកទី៣បូកគោ កសិដ្ឋានដូងក្រអូបកំពង់តាឡេវ ម៉ាស៊ីនភ្លើងដើរដោយថាមពលលាមកជ្រូក និងវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឫទ្ធី។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានបានឧបត្ថម្ភថវិកាមួយចំនួនដល់កម្មការចំការដូងប្រេងផងដែរ។

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី