គណៈកម្មការទី២ ព្រឹទ្ធសភា សិក្សាស្វែងយល់សេចក្ដីព្រាងច្បាប់ ដែលគណៈរដ្ឋមន្រ្ដីបានអនុម័ត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤
ថ្ងៃទី 21 ខែតុសា ឆ្នាំ2024
នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការ ដោយមានរបៀបវារៈ ដូចខាងក្រោម៖
១- ស្តាប់ការធ្វើបទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លើសេចក្តីព្រាងច្បាប់ចំនួនពីរ៖
−សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់
−សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្ដីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។
២- ពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ។
រូបភាព៖ នាយកដ្ឋានព័ត៌មាន
ខ្លឹមសារ៖ ការិយាល័យអមគណ:កម្មការទី២ព្រឹទ្ធសភា
អត្ថបទពាក់ព័ន្ធ