Responsive image
  
ថ្នាក់ដឹកនាំ និងប្រធានគណៈកម្មការនានារបស់ព្រឹទ្ធសភា អញ្ជើញចូលរួមក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ

   ថ្ងៃទី 24 ខែកញ្ញា ឆ្នាំ2024

 

ក្នុងឱកាសអបអរសាទរខួបលើកទី៣១ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម លោកជំទាវប្រធានគណៈកម្មការនានារបស់ព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីដ៏មហោឡារិកនេះ ប្រព្រឹត្តទៅនៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី