នាល្ងាចថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងលោកគ្រូ និងកុមារ ដែលរៀននៅសាលាអង់គ្លេសខ្មែរខំ ដែលស្ថិតក្នុងចម្ការកាហ្វេភីដា ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា បាននាំយកសម្ភារៈសិក្សា ទឹកដោះគោស្រស់ម៉ាកអូម៉ (ផលិតផលក្នុងស្រុក) ព្រមទាំងថវិកាមួយចំនួនប្រគល់ជូនដល់អ្នកគ្រប់គ្រងសាលា និងចែកជូននូវសម្ភារៈសិក្សាដល់កុមារ ចំនួន៥០នាក់ផងដែរ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន