គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំពូលសូឡាបំភ្លឺផ្លូវចំនួន២៦ដើម ព្រមទាំងថវិកាមួយចំនួន ប្រគល់ជូនដល់ក្រុមប្រឹក្សាសង្កាត់សុខដុម ដើម្បីសម្រាប់រៀបចំដាក់បំភ្លឺតាមដងផ្លូវ ក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ព្រមទាំងអញ្ជើញទស្សនារមណីយដ្ឋានឧទ្យានធម្មជាតិទឹកជ្រោះប៊ូស្រា នារសៀលថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន