Responsive image
  
លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម

   ថ្ងៃទី 10 ខែសីហា ឆ្នាំ2024

 

នារសៀលថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្ត របស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ចាម ដែលកិច្ចប្រជុំធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកកំពង់សៀម។

 

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី