្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុម និងជាអនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខណ្ឌ ក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធនៃខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសជូនអាជ្ញាធរក្នុងមូលដ្ឋាន បានជួបផ្ទាល់ជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ពិគ្រោះយោបល់ និងរិះរកដំណោះស្រាយអំពីបញ្ហាប្រឈម ការលំបាក និងសំណូមពរផ្សេងៗ។
ពិធីនេះ ប្រព្រឹត្តទៅនៅសាលាខណ្ឌសែនសុខ ដោយមានការអញ្ជើញចូលរួមពីលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ប្រធានក្រុមប្រឹក្សាខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌទាំង៣ ក្រុមប្រឹក្សាសង្កាត់ ស្មៀន សរុបចំនួន១១២នាក់ នារសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន