ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី១ ប្រជុំត្រៀមមានមតិយោបល់ក្នុងអង្គប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥
ថ្ងៃទី 30 ខែកក្កដា ឆ្នាំ2024
នារសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា ប្រធានក្រុម និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្ដីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្ដរជាតិតាមផ្លូវអាកាស និងចាត់តាំងតំណាងក្រុមត្រៀមឡើងមានមតិយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ នាពេលខាងមុខ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ