ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្ដីពី “ការវិភាគលើលក្ខណៈក្រៅប្រព័ន្ធនៃអនុវិស័យកសិ-ចំណីអាហារដំឡូងមី និងស្វាយចន្ទី”
ថ្ងៃទី 29 ខែកក្កដា ឆ្នាំ2024
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានអញ្ជើញចូលរួមជាអធិបតី និងអ្នកសម្រប់ស្រួលក្នុងសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្ដីពី “ការវិភាគលើលក្ខណៈក្រៅប្រព័ន្ធនៃអនុវិស័យកសិ-ចំណីអាហារដំឡូងមី និងស្វាយចន្ទី” ដែលរៀបចំដោយអង្គការILO ដោយមានអ្នកចូលរួមពីស្ថានប័នរដ្ឋនិងឯកជនប្រមាណ៣៩ស្ថានប័ន។ សិក្ខាសាលាធ្វើបទបង្ហាញលើប្រធានបទពីរសំខាន់៖ ១). ទិដ្ឋភាពទូទៅនៃខ្សែសង្វាក់ផ្គត់ផ្គង់កម្លាំងពលកម្ម និងវត្ថុធាតុដើមការបែងចែកប្រភេទការងារ និងទំនាក់ទំនងអំណាចកម្រិតប្រាក់ចំណូលលក្ខខណ្ឌការងារ និងការគ្រប់ដណ្ដប់នៃរបបសន្តិសុខសង្គម ២). អនុសាសន៍ដើម្បីជម្រុញអន្តរកាលទៅរកសេដ្ឋកិច្ចក្នុងប្រព័ន្ធ ក្នុងវិស័យសំណង់កសិ-ចំណីអាហារ។ អនុសាសន៍សំខាន់ៗដែលបានលើកឡើងចំនួន៣ សម្រាប់វិស័យស្វាយចន្ទី និងចំនួន៧ សម្រាប់វិស័យដំឡូងមីដូចខាងក្រោម៖
– ស្វាយចន្ទី៖ ១).បង្កើនយន្តការការចុះបញ្ជីប.ស.ស ២).ពង្រឹងសហគមន៍កសិកម្មស្វាយចន្ទី និង៣).បង្ដើនអង្គការវិជ្ជាជីវៈសម្រាប់កម្មករកែច្នៃស្វាយចន្ទី និងលើកទឹកចិត្តដល់អ្នកកែច្នៃ។
– ដំឡូងមី៖ ១).ពង្រីកប.ស.ស-ក្របខ័ណ្ឌច្បាប់ ២). ពង្រីកប.ស.ស-កែសម្រួលយន្ដការផ្ដល់មូលនិធិ និងប្រព័ន្ធបង់ភាគទានអោយស្របតាមស្ថានភាពរបស់កសិករ និងកម្មករ ៣). ពង្រីកប.ស.ស-បង្កើនភាពទាក់ទាញនៃអត្ថប្រយោជន៍សន្តិសុខសង្គម ៤). បង្កើនភាពទាក់ទាញនៃការចុះឈ្មោះចូលក្នុងប្រព័ន្ធ តាមរយៈការពង្រឹងគំនិតផ្ដួចផ្ដើមកសាងសមត្ថភាព ៥). ការស្វែងរកមតិគាំទ្រ និងការបង្កើនការយល់ដឹង ៦). ការសម្រប់សម្រួលអន្តរក្រសួងក្នុងការអនុវត្តគោលនយោបាយ និង៧). បងើ្កនភាពទាក់ទាញនៃការចុះឈ្មោះចូលក្នុងប្រព័ន្ធតាមរយៈការអភិវឌ្ឍទីផ្សារ ដើម្បីបង្កើនស្ថិរភាពនិងចីរភានៃប្រាក់ចំណូល។
សិក្ខាសាលានេះ ប្រព្រឹត្តទៅពេញមួយថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ Himawari រាជធានីភ្នំពេញ។
អត្ថបទពាក់ព័ន្ធ