ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុញ្ញាតឱ្យលោកសាស្រ្ដចារ្យ Lee Hyuan, Hoon ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ថ្ងៃទី 22 ខែកក្កដា ឆ្នាំ2024
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានអនុញ្ញាតឱ្យក្រុមសាស្រ្ដចារ្យកូរ៉េ ដឹកនាំដោយលោកសាស្រ្ដចារ្យ Lee Hyuan, Hoon ប្រធានមហាវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យជាតិ Kangwon កូរ៉េ អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារអំពីស្ថានភាពទូទៅសេដ្ឋកិច្ចនៅកម្ពុជា-កូរ៉េ និងឱកាសនៃកិច្ចសហការរវាងស្ថាប័នប្រទេសទាំងពីរកម្ពុជា-កូរ៉េ ដើម្បីទាក់ទាញអ្នកវិនិយោគ ក៏ដូចជាភ្ញៀវទេសចរណ៍កូរ៉េមកលេងកម្សាន្តនៅកម្ពុជា…។
ជំនួបពិភាក្សានាពេលនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ