ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមកម្មវិធី «The 22nd ASJA-ASCOJA-JAC Symposium»
ថ្ងៃទី 28 ខែមិថុនា ឆ្នាំ2024
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-ជប៉ុន បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធី «The 22nd ASJA-ASCOJA-JAC Symposium» និងមានការចូលរួមពីឯកឧត្តមអនុរដ្ឋមន្រ្ដីការបរទេសជប៉ុន ឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងអតីតនិស្សិតមកពីបណ្ដាលប្រទេសអាស៊ាន ដែលបានសិក្សានៅប្រទេសជប៉ុន។
ក្នុងឆ្នាំ២០២៤ គឺជាឆ្នាំទី២២ ហើយជាកិត្តិយសដែលសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុនទទួលវេនជាអ្នករៀបចំកម្មវិធី the 22nd ASJA-ASCOJA-JAC Symposium នៅព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «Japan-ASEAN Cross-border E-commerce» ដែលផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងបណ្តាប្រទេសអាស៊ាន តាមរយៈការធ្វើនវានុវត្តន៍ក្នុងវិស័យឌីជីថល និងពាណិជ្ជកម្មឌីជីថល។
រាជធានីភ្នំពេញ,ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅសណ្ឋាគាសាន់&ម៉ូនរីវើសាយ
អត្ថបទពាក់ព័ន្ធ