Responsive image
  
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំគណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេកឯកឧត្តម ម៉ម ប៊ុននាង

   ថ្ងៃទី 11 ខែមិថុនា ឆ្នាំ2024

 

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា ម្តាយក្មេកឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដែលបានទទួលមរណភាព នៅវេលាម៉ោង០១:៣៥នាទីរំលងអធ្រាត្រ កាលពីថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ។
សពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា បាន ប្រារព្ធពីធីតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទះលេខ២២២ ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

 

   


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី