Responsive image
  
គណៈកម្មការទី២ ព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនចូលជួបសម្តែងការគួរសម

   ថ្ងៃទី 5 ខែមិថុនា ឆ្នាំ2024

 

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (PARAGON International University) ដឹកនាំដោយលោក ដាមៀរ មូរសែវ (Mr. Damir Musaev) នាយកប្រតិបត្តិក្រុមហ៊ុនផារ៉ាហ្គន អញ្ជើញចូលជួបសម្តែងការគួរសម នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។
ជំនួបខាងខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា  វេលាម៉ោង៨:៣០នាទី នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី