Responsive image
  
គណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញស្តាប់បទបង្ហាញលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម

   ថ្ងៃទី 27 ខែឧសភា ឆ្នាំ2024

 

នាព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការ បានអញ្ជើញស្តាប់ការធ្វើបទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពីលទ្ធផលស្រាវជ្រាវ ដោយផ្តោតសំខាន់លើវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។
ការធ្វើបទបង្ហាញនាឱកាសនេះ គឺជាមូលដ្ឋានសម្រាប់សមាជិកគណៈកម្មការចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម តាមសំណើរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ប្រភព៖ នាយកដ្ឋានព័ត៌មាន

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី